លោកជំទាវ ហ៊ុន ចាន់ ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគម នារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ ខេត្ត កំពត នៅ ព្រឹក ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៦ នេះ លោកជំទាវ បាន ដឹកនាំ សមាជិកា និង អាជ្ញាធរ មូលដ្ឋាន ចុះ ជួប សំណេះសំណាល សាកសួរ សុខទុក្ខ និង ផ្តល់ អំណោយ ជូន បងប្អូន ជនភៀសសឹក មកពី បណ្តា ខេត្ត ផ្សេងៗ ចំនួន ៦៨៦ គ្រួសារ ដែល បាននិងកំពុង ស្នាក់ នៅ ជា បណ្ដោះអាសន្ន ជាមួយ សាច់ញាតិ របស់ ខ្លួន ក្នុង ស្រុក បន្ទាយមាស ដែល ពិធី នេះ ធ្វេី ឡេីង ក្នុង បរិវេណ សាលា ស្រុក បន្ទាយមាស ។
មានមតិ សំណេះសំណាល់ នៅក្នុង ឱកាស នោះ លោក ជំទាវ ប្រធាន កិត្តយ សសមាគមនារី ខេត្តកំព ត បាន គូសបញ្ជាក់ថា ក្រោយ ប្រទេស កម្ពុជា ទទួលបាន សុខ សន្តិភាព ពេញលេញ ក្រោម នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច តេជោ ហ៊ុន សែន សុខមាលភាព ប្រជា ល រដ្ឋ ត្រូវ បាន គិតគូ ជា និច្ច ហេ ី យ ការខ្វះខាត របស់ ពលរដ្ឋ ត្រូវបាន ដោះស្រាយ ភ្លាមៗ និង ទាន់ ពេលវេលា ។
លោកជំទាវ បាន បន្តថា បច្ចុប្បន្ន ក្រោម ការដឹកនាំ បន្ត របស់ សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី សម្តេច នៅតែ បន្ត គិតគូ កាន់តែ ខ្លាំង ថែម ទៀត ដោយ បាន ដាក់ចេញ នូវ គោលនយោបាយ ក៏ដូចជា ការចង្អុលបង្ហាញ ដោយផ្ទាល់ ដល់ អាជ្ញាធរ គ្រប លំដាប់ថ្នាក់ ឱ្យ ចុះ ដល់ មូលដ្ឋាន ផ្ទាល់ដេី ម្បី ពិនិត្យ និង ដោះស្រាយ រាល់ តម្តូវការ និង ការខ្វះខាត របស់ ប្រជា ល រដ្ឋ ក្នុង មូលដ្ឋាន ខ្លួន ។
ជាក់ស្តែង ពេលនេះ ក្រោយ មាន ការ ប៉ះ ទង្គច រវាង កម្ពុជា និង ថៃ បាន ធ្វេី ឱ្យ បងប្អូន ប្រជាពលរដ្ឋ ដែល បាន ទៅ ធ្វេី ការ នៅតាម ខេត្ត ជាប់ ព្រំដែន ភៀស សឹក មកកាន់ លំនៅឋាន និង ផ្ទះ របស់ បងប្អូន តាម ស្រុក នានា ក្នុង ខេត្ត ហេ ី យ បងប្អូន ភៀស សឹក ទាំងអស់ ត្រូវ បាន គិតគូ ជា និច្ច ដោយ មិន ដែល ទុកចោល ឬ ទុកឱ្យ បងប្អូន ជួប ការលំបាកឡេ ី យ ។
ក្នុងឱកាស នោះ ដែរ លោក ជំទាវ ប្រធាន កិត្តិយស សមាគម នារី ខេត្ត កំពត ក៏ បាន នាំមក នូវ ការ ផ្តាំផ្ញើ ការសាកសួរ សុខទុក្ខ និង ចូលរួម រំលែក សេចក្តី ទុក្ខព្រួយ ការលំបាក របស់ បង ប្អូន ពលរដ្ឋ ដែល ជា ជនភៀសសឹក ពី សំណាក់ ប្រមុខ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលមាន សម្តេច តេជោ ហ៊ុន សែន និង សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី ពី សំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្ត កំពត ពិសេស ពី សំណាក់ សម្តេច កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ប្រធាន សមាគម នារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ ផងដែរ ។









0 Comments:
Post a Comment