សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Friday, 9 January 2026

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញប្រគល់ផ្ទះមួយខ្នងរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ជូនអតីតយុទ្ធជន

ចំនួនអ្នកទស្សនា: Views

 




កែប៖ ផ្ទះមួយខ្នងដែលជាអំណោយរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដែលបានសាងសង់ជូនអតីតយុទ្ធជនរស់នៅខេត្តកែប បានប្រគល់ជូនអតីតយុទ្ធជនរួចរាល់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​ និងជាប្រធាន​គណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនកម្ពុជាខេត្តកែប នាព្រឹកថ្ងៃទី០៩​ ខែមករា ឆ្នាំ២០២៦​ នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការប្រគល់ផ្ទះមួយខ្នងនេះ គឺជាការយកចិត្តទុកដាក់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសន្តិភាពសង្គម។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយចាត់ទុកអតីតយុទ្ធជនជាវីរបុរសជាតិ ដែលមិនអាចទុកចោលបានឡើយ។

ក្នុងឱកាសដដែលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់អតីតយុទ្ធជន និងក្រុមគ្រួសារ បន្តខិតខំរស់នៅ ប្រកបរបរតាមលទ្ធភាព និងថែរក្សាសុខភាពអោយបានល្អ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែរីកចម្រើន។

គួបញ្ជាក់ថា លោក ថន វណ្ណា រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ជាអតីតយុទ្ធជន បានចូលនិវត្តជិត៥ឆ្នាំមកហើយ ជាមួយក្តីត្រេកអរក្រោយទទួលបានផ្ទះថ្មីមួយខ្នងនេះ លោក​ ថន​ វណ្ណា​ ក៏បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមិនទុកអតីតយុទ្ធជនណាម្នាក់ចោលឡេីយ៕
អត្ថបទ​ និងរូបភាព៖​ ង៉ុង​ សាន់​ និងម៉ាន​ សេីហ្វីរី​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប








0 Comments:

Post a Comment