សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002
Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Tuesday, 30 December 2025

ថ្នាក់ដឹកនាំខេត្ត និងក្រសួង​ព័ត៌មាន​ ជំរុញមន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការផលិតមាតិកា ពិសេសលើវិស័យទេសចរណ៍

ចំនួនអ្នកទស្សនា: Views




កែប៖ ថ្នាក់ដឹកនាំទទួលបន្ទុកវិស័យព័ត៌មាន ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានជំរុញអោយមន្ទីរព័ត៌មានខេត្តកែប ពង្រឹងប្រសិទ្ធភាពការងារផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មាន បន្ថែមទៀត ជាពិសេសការផលិតមាតិកាគាំទ្រលើវិស័យទេសចរណ៍ខេត្ត ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាពអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរ​ព័ត៌មាន​ខេត្តកែប-ខេត្តកំពត តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក ប៊ុន យោង អភិបាលរងខេត្ត ទទួលបន្ទុកវិស័យព័ត៌មាន តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។

ថ្លែងក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្ត បានមានប្រសាសន៍ ដោយជំរុញអោយមន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការងារស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការបង្កើនការផលិតមាតិកាព័ត៌មាន និងវីដេអូអោយបានច្រើន មានគុណភាព និងទាន់សម័យ សំដៅគាំទ្រ​ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប អោយកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរជាតិ បរទេស តបទៅតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំអោយមន្ទីរព័ត៌មាន បន្តយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយអំពីខេត្តកែប ជាពិសេសប្រភេទព័ត៌មានក្លែងក្លាយដោយត្រូវដាក់ចេញវិធានការឆ្លើយតបភ្លាមៗ។

ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តកែប និងខេត្តកំពត បានលើកឡើងដែរថា មន្ទីរព័ត៌មានខេត្ត ត្រូវបន្តអនុវត្តតួនាទីជាសេនាធិការ អោយរដ្ឋបាលខេត្ត និងក្រសួងព័ត៌មាន ក្នុងការតភ្ជាប់ព័ត៌មានរវាងប្រជាពលរដ្ឋ ជាមួយថ្នាក់ខេត្ត និងថ្នាក់ក្រសួង អោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍អោយពង្រឹងតួនាទី និងសមត្ថភាពរបស់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធានាគុណភាពការងារ ស្របតាមទិសដៅ និងការចង់បានរបស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហានានាដែលបានកើតឡើងតាមបណ្តាញផ្សាព្វផ្សាយ ដើម្បីធានាទំនុកចិត្តដល់ប្រជាពលរដ្ឋ។

យ៉ាងណាថ្នាក់ដឹកនាំទាំងពីរ ក៏កោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តខិតខំអនុវត្ត និងសម្រេចបានផ្លែផ្កានាពេលកន្លងមកនេះ និងបន្តជំរុញអោយមន្រ្តីគ្រប់ថ្នាក់នៃមន្ទីរព័ត៌មាន ខិតខំបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ។
អត្ថបទ​៖​ លោក​ ង៉ុង​ សាន់​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​









Sunday, 28 December 2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ

ចំនួនអ្នកទស្សនា: Views

 

(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។

ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។

ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលីផងដែរ៕

លោក គង់ សារិទ្ធិ ប្រគល់អំណោយមូលនិធិសមាគម IPA និងសប្បុរសជន ជូនរដ្ឋបាលខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក គង់ ធី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បាននាំយកអំណោយ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងសប្បុរសជន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងជួរមុខ និងជនភៀសសឹក។

អំណោយ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹកសឹក” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងសប្បុរសជន ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ បានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង នាឱកាសនោះរួមមាន៖ ថ្នាំពេទ្យនិងបរិក្ខាពេទ្យ ចំនួន ៨កេស, ម៉ាសការពារសារធាតុពុល ចំនួន ២០០ម៉ាស, ទឹកបរិសុទ្ធ ចំនួន ២០០យួរ, មីខ្លាឃ្មុំក្រហម ចំនួន ១០កេស, ទឹកផ្លែឈើ ចំនួន ១០កេស, ទឹកបរិសុទ្ធវីតាល់ ចំនួន ១០កេស, កាហ្វេ ចំនួន ១កេសធំ និងនំ ចំនួន ២កេសធំ៕










Thursday, 25 December 2025

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី៣ បានបន្តចាប់ផ្តើមហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស លើកទី៣ នៅថ្ងៃស្អែក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅវេលាម៉ោង ១០៖០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។

នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕

Tuesday, 23 December 2025

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ៨១៩គ្រួសារ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពូមីង បងប្អូន ក្មួយៗ គ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកជាច្រើនរូប។

នាឱកាសនោះលោក ប៉េង ពោធិ៍នា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពូមីង បងប្អូនជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាការពិតណាស់ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាត បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។

លោក ប៉េង ពោធិ៍នា បានបបន្ថែមថា ទុក្ខលំបាកទាំងនេះ គឺកាន់តែធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ដូច្នេះហើយសន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលយើងទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបានគ្មានអ្នកណាស្រឡាញ់សន្តិភាពជាងកម្ពុជានោះទេ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមជាច្រើន និងយល់ច្បាស់ពីផលវិបាកនៃសង្គ្រាម ហេតុដូច្នេះកម្ពុជាមានឆន្ទៈចង់បានបទឈប់បាញ់គ្នាជាបន្ទាន់ និងសន្តិភាពយូរអង្វែង។ ក្នុងស្ថានភាពតានតឹងចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ឆ្លើយតបទៅនឹងការឈ្លានពាន ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានក្នុងឋានៈជារដ្ឋឯករាជ្យស្មើមុខស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋភិបាល និងមានឆន្ទៈរួមគ្នាជាធ្លុងមួយ។

លោក ប៉េង ពោធិ៍នា សូមឱ្យគ្រួសារវីរកងទ័ព ជនភៀសសឹក ប្រជាពលរដ្ឋទាំងអស់ដែលជាសមរភូមិក្រោយប្រមូលស្មារតីទាំងអស់គ្នា និងសូមប្រែក្លាយការឈឺចាប់នេះទៅជាភាពរឹងមាំ និងការរួបរួមគ្នាចំពោះមុខ ប្រជាពលរដ្ឋត្រូវរឹងមាំអាចរស់ដោយខ្លួនឯងបាន មន្រ្តីរាជការ អាជ្ញាធរត្រូវខិតខំប្រឹងប្រែងបំពេញការងារ សិស្សានុសិស្ស ប្រឹងប្រែងរៀនសូត្រ វិស័យឯកជនក៏ត្រូវប្រឹងប្រែងដូចគ្នា បើសិនជាយើងប្រឹងស្មើដៃគ្នា យើងនឹងខ្លាំងនៅពេលអនាគត៕