នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំក្រុមការងារសួរសុខទុក្ខវីរកងទ័ព ជុំ ថាន់ បម្រើការងារនៅកងយោធពលខេមរភូមិន្ទ កងឯកភាព កងពលធំអត្តរាគមន៍លេខ ៣ ជ.គ. មុខងារ មេបញ្ជាការរង អង្គភាពវីរសេនាតូចអន្តរាគមន៍៣៨១ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកែប និងវីរកងទ័ពជួរមុខ ព្រិន្ទបាលទោ ជាង ធារ៉ា មន្ត្រីកងរាជអាវុធហត្ថ កងអន្តរាគមន៍លើផ្ទៃប្រទេស ឈរជើងការពារជាតិ នៅខេត្តព្រះវិហារ បានអនុញ្ញាតឱ្យមកមើលថែគ្រួសារដែលកំពុងមានជំងឺ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកែប បានសម្តែងនូវការរគោរពសរសើរដ៏ខ្ពង់ខ្ពស់ចំពោះវីរភាព ការលះបង់ និងស្មារតីមុះមុតរបស់វីរកងទ័ពទាំងពីរ ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខជាតិជានិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត និងជូនពរឱ្យវីរកងទ័ព និងក្រុមគ្រួសារ មានកាយពលមាំមួន រួមគ្នាឆ្លងកាត់ស្ថានភាពលំបាក និងសូមឱ្យបានស្រាកស្រាន្តពីជំងឺកុំបីខាន ។
ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តកែបផ្ទាល់ ចំពោះសុខទុក្ខ និងស្ថានភាពជីវភាពរបស់វីរកងទ័ព និងក្រុមគ្រួសារ ការលើកទឹកចិត្តដ៏ប្រពៃនេះ ជាកម្លាំងចិត្តសម្រាប់បងប្អូនកងកម្លាំងជួរមុខ ក្នុងការបំពេញបេសកកម្មដើម្បីជាតិ និងដើម្បីប្រជាជនកម្ពុជា ៚។













0 Comments:
Post a Comment