សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Friday, 15 May 2026

ឯឧត្តម វ៉ាង វិនពីន (Wang Wenbin )​ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ច និងសម្ដែងការគួរសម

ចំនួនអ្នកទស្សនា: Views


ខេត្តកែប៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប។


ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកែប ក្នុងភាពស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញការអភិវឌ្ឍលើវិស័យនានា រវាងភាគីទាំងពីរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកែប ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តកែប និងបានសម្តែងការគាំទ្រចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕







0 Comments:

Post a Comment