សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Saturday, 11 April 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ តាមរយៈផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារមួយផ្ញើដល់យុវជន យុវនារី ក្រោមចំណងជើងថា “អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ”។


ជាកិច្ចផ្តើមសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ខ្ញុំផ្ញើសារនេះទៅកាន់ប្អូនៗទាំងអស់គ្នា ដែលជាយុវជន ដ៏មានតម្លៃ និងយុវតី ដ៏មានកិត្តិយស ដែលកំពុងឈរនៅត្រង់ចំណុចរបត់ដ៏សំខាន់នៃជីវិត។ ប្អូនៗជាមនុស្សឆ្លាតវៃ! ប្អូនៗជាមនុស្សរឹងមាំ! ប្អូនៗមានសុបិនដែលកំពុងពុះកញ្ជ្រោលនៅក្នុងចិត្ត ប៉ុន្តែឥឡូវនេះ ប្រហែលជាមានគេ កំពុងនិយាយអូសទាញក្នុងត្រចៀកប្អូនៗថា៖ “ចូលមកជាមួយពួកយើង! ពួកយើងការពារអ្នក! ពួកយើង ជាគ្រួសារតែមួយ! យើងនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានតម្លៃម្នាក់។”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសំណេរបន្តផ្តើមដោយសំណួរ និងបរិយាយយ៉ាងដូច្នេះថា តើជាពាក្យសម្តីទាំងអស់នោះមែនទេ? វាជាការបោកប្រាស់ ដែលសម្ងំលាក់ខ្លួនក្រោមភាពស្មោះត្រង់ក្លែងក្លាយ។ ក្រុមក្មេងទំនើងទាំងនោះ មិនអាចផ្តល់អំណាចអ្វីឱ្យប្អូនៗបានទេ តែពួកគេ មានតែដកអំណាចចេញពីខ្លួនប្អូនៗទៅវិញទេ។ ពួកគេ សន្យាចំពោះរឿងមានបានអ្វីមួយ ប៉ុន្តែអ្វីដែលពួកគេ ផ្តល់គឺជាខ្សែចងទេ។ ពួកគេ បោកប្រាស់អ្នកដោយបង្ហាញថា បានប្រាក់ បានកិត្តិយស និងបានការគាំពារ ប៉ុន្តែការពិតអ្វីដែលពួកគេ ផ្តល់ដល់ប្អូនៗទាំងអស់គ្នានោះ គឺផ្លូវជាផ្លូវទ័លមួយពោរពេញទៅដោយអំពើហិង្សា ការញៀនថ្នាំ ការជាប់ក្នុងសៀវភៅកំណត់ហេតុរបស់នគរបាល និងការសោកស្តាយតែប៉ុណ្ណោះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ចូរប្អូនៗ សាកគិតវាមើលសិន! ការសិក្សាបង្ហាញថា ពេលប្អូនៗ សម្រេចជ្រើសយកវិថីជីវិតបែបនោះ ប្អូនៗនឹងបាត់បង់ឱកាសក្នុងការសិក្សា។ ប្អូនៗក៏ត្រូវប្រឈមនឹងការចាប់ខ្លួន រងរបួស ឬអាចមានរឿងរ៉ាវផ្សេងៗទៀត ដែលអាក្រក់ជាងនេះ។ ទោះបីជាប្អូនៗ ចាកចេញពីវាក៏ដោយ ក៏ផលប៉ះពាល់នៅតែបន្តតាមលងបន្លាចប្អូនៗដូចជា៖ ពិបាករកការងារធ្វើ ការបាត់បង់ទំនុកចិត្តនិងបញ្ហាសុខភាព ដែលបណ្តាលមកពីសម្ពាធនៃជីវិតតាមចិញ្ចើមផ្លូវទាំងនោះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់បន្តថា តើ “គ្រួសារ” ដែលប្អូនៗបានគិតនោះ អាចជួយប្អូនៗបានមែនទេ? ជាញឹកញយ វាក្លាយទៅជាការដាក់សម្ពាធ ភាពភ័យខ្លាច និងការដើរដល់ផ្លូវទ័លតែប៉ុណ្ណោះ។ មនុស្សជាច្រើន ដែលបានក្លាយជាក្មេងទំនើង រួចហើយ តែងតែនិយាយភាសាដូចៗគ្នាថា ពួកគេ សោកស្តាយនិងចង់ត្រឡប់ក្រោយវិញ។ អ្នកខ្លះ បាត់បង់មិត្តភក្តិ ដោយសារគ្រាប់កាំភ្លើង។ អ្នកខ្លះបាត់បង់អនាគតខ្លួនឯង ដោយសារធ្លាក់ចូលក្នុងបញ្ហាគ្រឿងញៀន ឬដេកក្នុងពន្ធនាគារជាដើម។
ប្អូនៗ មិនគួរធ្លាក់ខ្លួនចូលទៅក្នុងផ្លូវបែបនោះទាល់តែសោះ! ប្អូនៗ កើតមកដើម្បីធ្វើអ្វីៗដែលអស្ចារ្យនិងមានប្រយោជន៍ជាងនេះ។

ក្នុងសំណេរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចោទជាសំណួរ និងបរិយាយថា តើអ្វីជាអំណាចពិតប្រាកដ? ពេលភ្ញាក់ឡើងរៀងរាល់ព្រឹក ប្អូនៗត្រូវចងចាំថា អនាគតរបស់ប្អូនៗ ស្ថិតនៅក្នុងដៃប្អូនៗខ្លួនឯង មិនមែននៅក្នុងការបង្គាប់បញ្ជារបស់មេក្រុមក្មេងទំនើងណាម្នាក់នោះទេ។

សំណេរបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានចោទជាសំណួរ និងបរិយាយបន្តថា តើអ្វីជាកិត្តិយសពិតប្រាកដ? វាកើតចេញពីការកសាងអ្វីដែលមានតម្លៃយូរអង្វែង ដូចជា៖ ការបានបញ្ចប់ការសិក្សា ការរៀនយកជំនាញ ការចាប់ផ្តើមអាជីវកម្ម ការបង្កើតស្នាដៃសិល្បៈ ការលេងកីឡា និងការជួយដល់សហគមន៍ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចោទជាសំណួរ និងបកស្រាយបន្តថា តើអ្វីជាគ្រួសារពិតប្រាកដ? គឺមនុស្សដែលលើកស្ទួយប្អូនៗ ឱ្យខ្ពស់ឡើង មានដូចជា៖ ឪពុកម្តាយ គ្រូបង្រៀន អ្នកណែនាំ និងមិត្តភក្តិដែលជំរុញប្អូនៗ ឱ្យឈានទៅរកភាពជោគជ័យ មិនមែនរស់នៅក្នុងស្ថានភាពឱ្យតែមានជីវិតរស់នោះទេ។
 
ក្នុងសំណេរបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ខ្ញុំបានឃើញរឿងរ៉ាវជាច្រើន! មានយុវជនល្អៗជាច្រើន ដែលបានបដិសេធចោលនូវការទទួលរងសម្ពាធទាំងនោះ ហើយពួកគេ បានកសាងជីវិតដ៏អស្ចារ្យ។ អតីតសមាជិកក្រុមក្មេងទំនើង ដែលបានប្តូរជីវិត បានរកឃើញគោលដៅជីវិតថ្មី បង្កើតអាជីវកម្ម ក្លាយជាសិល្បករ អ្នកណែនាំ ថែមទាំងបានក្លាយជាអ្នកជោគជ័យធំៗ ដែលជួយអ្នកដទៃ ឱ្យគេចផុតពីអន្ទាក់ដូចគ្នានោះទៀតផង។ ពួកគេ មិនរង់ចាំការអនុញ្ញាតពីអ្នកណានោះឡើយ ប៉ុន្តែពួកគេ ជ្រើសយកវិន័យ ការអប់រំ និងសកម្មភាពវិជ្ជមានដោយខ្លួនឯង។ ពួកគេបានជ្រើសរើសនៅជុំវិញខ្លួនដោយមនុស្សដែលមានគោលដៅក្នុងជីវិត មិនមែនមនុស្សដែលរស់ដោយគ្មានទិសដៅឡើយ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្អូនៗ ក៏អាចក្លាយជាមនុស្សល្អ ដូចពួកគេទាំងនោះបានដែរ! ឥឡូវនេះ ពិភពលោក ពោរពេញទៅដោយឱកាសសម្រាប់អ្នកដែលមានថាមពល និងសក្តានុពលដូចប្អូនៗ។ សូមចូលរួមជាមួយក្រុមកីឡាករ កីឡាការិនី កម្មវិធីក្រៅម៉ោងសិក្សា ការបណ្តុះបណ្តាលការងារ តន្ត្រី បច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ … ដែលធ្វើឱ្យប្អូនៗ មានកម្លាំងចិត្ត។ ត្រូវបដិសេធរាល់អន្ទាក់អូសទាញទាំងឡាយ

និងត្រូវកសាងបុគ្គលិកលក្ខណៈដ៏រឹងមាំសម្រាប់ខ្លួនឯង។

ជាបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ញើសារជូនចំពោះយុវជនទាំងអស់! ជោគវាសនារបស់ប្អូនៗ មិនមែនស្ថិតលើការកំណត់របស់ក្រុមក្មេងទំនើងនោះទេ។ វាជារឿងជីវិតផ្ទាល់របស់ប្អូនៗ។ ដូច្នេះប្អូនៗ ត្រូវសរសេរវាសនាជីវិតដោយខ្លួនឯង ដោយភាពក្លាហាន។ ត្រូវដើរចេញពីសម្ពាធទាំងនោះ។ និយាយជាមួយនរណាម្នាក់ដែលប្អូនៗ ទុកចិត្តដូចជា៖ ឪពុកម្តាយ អ្នកជួយប្រឹក្សា ឬគ្រូបង្វឹកជាដើម។ ចូលរួមសកម្មភាពវិជ្ជមាន ចាប់ពីថ្ងៃនេះតទៅ។ សូមបង្កើតជំនាញ ចាប់យកតាមគោលដៅ និងការពារភាពសុខសាន្ត និងអនាគតរបស់ប្អូនៗ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តថា ប្អូនៗ មិនមែននៅឯកោនោះទេ! ប្អូនៗ ជាមនុស្សមានតម្លៃ។ ផ្លូវមិនត្រូវបានបិទសម្រាប់ប្អូនៗនោះទេ ពោលគឺមានតែការសម្រេចចិត្តរបស់ប្អូនៗ នៅថ្ងៃនេះប៉ុណ្ណោះ ដែលអាចកំណត់អនាគតរបស់ប្អូនៗបាន។

ជាបន្ត ឯកឧត្តម បានបន្តទៀយថា ចូរប្អូនៗ ក្រោកឈរឡើង! ត្រូវជ្រើសយកសេរីភាព! ជ្រើសរើសយកភាពរីកចម្រើន! ជ្រើសយកមរតកដែលកូនៗជំនាន់ក្រោយរបស់ប្អូនៗ នឹងមានមោទនភាព មិនមែនមរតកដែលធ្វើឱ្យពួកគេ ខ្លាចនោះទេ។ សូមចាំថា ជីវិតក្នុងក្រុមក្មេងទំនើង បញ្ចប់ដោយភាពងងឹត។

សំណួរ និងការបរិយាយចុងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តើជីវិតពិតរបស់ប្អូនៗ យ៉ាងណាវិញ? វាអាចភ្លឺបំផុតដល់ថ្នាក់បំភ្លឺសហគមន៍ទាំងមូលបានទៀតផង។ ប្អូនៗមានអំណាច។ ចូរប្រើវាដោយគតិបណ្ឌិត។ ពិភពលោក កំពុងរង់ចាំមើលរឿងដ៏អស្ចារ្យ ដែលប្អូនៗនឹងធ្វើ។
តស់! យើងមកសាងអនាគតជាមួយគ្នា តាមផ្លូវដ៏ត្រឹមត្រូវ!!


Tuesday, 7 April 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅ ចាប់ពីថ្នាក់កុមារតូច!

ចំនួនអ្នកទស្សនា: Views


កឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។


ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ បើសិនជាយើងអាចផ្ដល់នូវចំណេះដឹង និងគុណធម៌ដល់ពួកគាត់ បានទាន់ពេលវេលា នោះពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត។

ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ថា កុមារ ដែលបានចូលរៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រោះដោយសារពួកគាត់ មានមូលដ្ឋានគ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាពរអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សា ជាងកុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សានាព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជូនបុត្រធីតា ឱ្យមកទទួលយកការបណ្ដុះបណ្ដាលក្នុងបរិស្ថានសិក្សាដែលសមរម្យ មានសុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា អគារសិក្សាថ្មីនេះ មិនមែនត្រឹមតែជាសំណង់បេតុងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាថ្នាលបណ្ដុះពូជចំណេះដឹងយ៉ាងសំខាន់ ដែលនឹងជួយសម្រាលបន្ទុកអាណាព្យាបាល និងផ្ដល់ឱកាសស្មើៗគ្នាដល់កុមារក្នុងសហគមន៍ឱ្យមានលទ្ធភាពចូលរៀនបានទាន់ពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សតាំងពីកម្រិតដំបូងបង្អស់។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកបាភ្នំ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនៅក្នុងមូលដ្ឋាន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដែលបញ្ជាក់ឱ្យឃើញពីស្មារតីរួមគ្នា កសាងអនាគតកុមារកម្ពុជា ឱ្យកាន់តែមានពន្លឺ និងរុងរឿងជានិរន្តរ៍៕