សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Saturday, 28 February 2026

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជា រងការឈ្លានពានពីយោធាថៃ!

ចំនួនអ្នកទស្សនា: Views





ព្រៃវែង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជា រងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីពិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្ដេចធិបតី តែងតែខ្វាយខ្វល់និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផងដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្តទុកដាក់នេះ បានធ្វើឱ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេស បង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្ត ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

បើតាមលោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅស្រុកបាភ្នំនេះ មានចំនួន ៤១៣នាក់។ ក្រុមគ្រូពេទ្យ ពិនិត្យនិងព្យាបាលជំងឺទូទៅ រួមមាន៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក និងវាស់ភ្នែក។ ក្រៅពីនេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម។

គួររម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១៨លើក មាន ១២ក្រុង ស្រុក គឺក្រុងព្រៃវែង ស្រុកពាមជរ ស្រុកស៊ីធរកណ្ដាល ស្រកពារាំង ស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុកមេសាង ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកពោធិ៍រៀង និងស្រុកបាភ្នំ ដែលបានធ្វើការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋចំនួន ៦៣.៨៧៣នាក់ ស្ត្រី ៤០.៥៤៩នាក់៕














ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

ចំនួនអ្នកទស្សនា: Views


នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៦០,០០០រៀល, ទឹកសុទ្ធ ០៤កេស, មីជាតិ ០១កេស ជាអំណោយសួរសុខទុក្ខផងដែរ៕




Tuesday, 24 February 2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងកែប

ចំនួនអ្នកទស្សនា: Views





ខេត្តកែប៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែប បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលស្ដីទី នៃគណៈអភិបាលខេត្តកែប នៅសាលាក្រុងកែប។

ក្នុងឱកាសនោះ លោក ឃន វុទ្ធី អភិបាលនៃគណៈអភិបាលក្រុងកែប បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ ដោយបញ្ជាក់ថា រដ្ឋបាលក្រុងបានអនុវត្តការងារប្រកបដោយប្រសិទ្ធភាពលើវិស័យសំខាន់ៗ ជាពិសេសការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ទីប្រជុំជន ផ្សារ តំបន់ឆ្នេរលេងទឹក ព្រមទាំងការចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រទូទាំងក្រុង ដោយធានាបាននូវសុវត្ថិភាព និងរបៀបរៀបរយសង្គមល្អប្រសើរ។

ថ្លែងមានប្រសាសន៍ក្នុងពិធីនេះ លោក ព្រុំ គន្ធិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង  និងអង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានរួមចំណែកសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងឆ្នាំ២០២៥ កន្លងមក។

ជាមួយគ្នានេះ លោកអភិបាលស្ដីទី បានផ្តល់អនុសាសន៍ឱ្យរដ្ឋបាលក្រុងបន្តយកចិត្តទុកដាក់ពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយ បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តវិធានការទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលានូវការនេសាទខុសច្បាប់ បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង។ ទន្ទឹមនោះ ត្រូវបន្តលើកកម្ពស់គុណភាពផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជនឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងគណនេយ្យភាព។









Friday, 20 February 2026

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។

ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមបណ្ឌិតវិញ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម បានកសាងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដល់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ ដូចជា៖ វិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូនេស៊ី។

ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានឯកភាពចំពោះការវាយតម្លៃនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានសម្តែងអំណរអរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ដែលជានិច្ចកាល បានផ្តល់ការគាំទ្រ និងបានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋឥណ្ឌូនេស៊ី កំពុងរស់នៅ និងប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថាឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ចសហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ី ទៅប្រទេសដើមវិញ។ ឯកឧត្តមបណ្ឌិត ក៏បានឯកភាពជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យកីឡាផងដែរ ហើយក៏បានបង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីគោលជំហរចំពោះការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចឡើងវិញអំពីជំហរកម្ពុជា ប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងសន្តិភាព និងយន្តការដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាង និងសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត បានគាំទ្រកម្ពុជា ដែលប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខ។ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូនេស៊ី ត្រៀមសហការគ្រប់បែបយ៉ាងជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុងតំបន់អាស៊ាន៕









Thursday, 19 February 2026

កម្លាំងនគរបាលព្រំដែនទឹកបញ្ចប់បេសកកម្មក្នងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាម នៅខេត្តកែបប្រកបដោយជោគជ័យ

ចំនួនអ្នកទស្សនា: Views

 



ខេត្តកែប@អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ទេព ដូសំណាង មេបញ្ជាការវរសេនាតូចលេខ ៤៣០ ផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពបំផុត ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរដែលកម្សាន្តតាមឆ្នេរ និងកោះនានាក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ។
ក្នុងសកម្មភាពសំខាន់ៗក្នុងយុទ្ធនាការ កងកម្លាំងបានចេញល្បាតតាមផ្ទៃទឹក ដោយប្រើប្រាស់កម្លាំងអូប័រ ចេញល្បាតជាប្រចាំដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរដែលកម្សាន្តតាមឆ្នេរ និងកោះនានា ដោយមាន​កម្លាំងអន្តរាគមន៍ប្រចាំការតាមគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយសង្គ្រោះ និងដោះស្រាយបញ្ហាបន្ទាន់ ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តកែប។
លទ្ធផលទទួលបាន ​ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៦ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងភូមិសាស្ត្រខេត្តកែប គឺមានភាពល្អប្រសើរខ្លាំង ដោយពុំមានបាតុភូតអវិជ្ជមានណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕





Friday, 6 February 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ត្រៀមគោរពរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តី ក្នុងពិធីបិទនៅរសៀលនេះ!

ចំនួនអ្នកទស្សនា: Views

 

បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាត នារសៀលថ្ងៃដដែលនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាពចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើ ដំណោះស្រាយនានា ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឯកឧត្តម បានណែនាំឱ្យបន្តអញ្ជើញវាគ្មិនសំខាន់ៗ និងជ្រើសរើសប្រធានបទល្អៗ សម្រាប់សន្និបាតឆ្នាំបន្តបន្ទាប់ទៀត។

នាឱកាសបូកសរុបលទ្ធផលសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការតម្រង់ទិសបន្ថែមជូនអង្គសន្និបាត លើប្រធានបទពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ការបង្ការ ទប់ស្កាត់និងការបង្ក្រាបក្រុមក្មេងទំនើង ការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់ឯកសារអត្ដសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ការគ្រប់គ្រងវត្ដមានជនបរទេសនៅកម្ពុជា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងយុទ្ធសាស្ត្រអភិវឌ្ឍតាមតំបន់ជាប់ព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការតម្រង់ទិស បន្ថែមជូនអង្គសន្និបាត លើការងារពាក់ព័ន្ធការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម ការលើកកម្ពស់ស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ក្នុងគ្រាអាសន្ន ការសម្រុះសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ការគ្រប់គ្រងនិងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុនៅរដ្ឋបាល
ថ្នាក់ក្រោមជាតិ។
ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំអង្គសន្និបាត ត្រៀមលក្ខណៈត្រងត្រាប់ស្ដាប់ និងកត់ត្រាទុក បទបញ្ជា គោលការណ៍ណែនាំ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅរសៀលនេះ៕