សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Saturday, 30 May 2026

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!

ចំនួនអ្នកទស្សនា: Views

 


នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ 


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្តរំលេចនូវលេខអន្តរាគមន៍បន្ទាន់១២៩១ ដោយណែនាំឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយលើបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជូនបាច់ផ្កាអនុស្សាវរីយ៍ដើម្បីអបអរសាទរ និងជូនពរដល់ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្តីទុកចិត្តតែងតាំងលោក ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សូមទទួលបានជោគជ័យលើភារកិច្ចថ្មី ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលបំផុត៕







Tuesday, 26 May 2026

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!

ចំនួនអ្នកទស្សនា: Views

 


នៅវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ  រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត៕


Monday, 18 May 2026

រកឃើញសពម្ដាយនិងកូនពីរនាក់ដែលស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅក្រុងកែប

ចំនួនអ្នកទស្សនា: Views

 


ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ:ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ,ជ,ស,ស,

កែប=លោកវរៈសេនីយ៍ទោ ទេព ដូរសំណាង មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរៈសេនាតូចលេខ៤៣០ប្រចាំខេត្តកែប បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលព្រែកអូរក្រសារ​ បានសហការជាមួយគ្រួសារជនរងគ្រោះ ​ស្វែងរកឃេីញសាកសពជនរងគ្រោះ​ដែលបានលិចទូកចំនួន​ ៣នាក់​
​ ១.ឈ្មោះ​​​ ​ងាប​ រិន​ ភេទប្រុស​ អា​យុ​ ៧ឆ្នាំ​ (ស្លាប់)​ រកឃេីញនៅវេលាម៉ោង​ ០៦:៤៥នាទីព្រឹក​
នៅចំណុចខាងត្បូងឃ្លោង​ព្រែកសរសៀ​ ចម្ងាយប្រម៉ាណ៥០០ម៉ែត្រ​។
​ ២.​ឈ្មោះ​ ងាប​ មិន​ ភេទប្រុស​ អាយុ​ ១០ឆ្នាំ​ (ស្លាប់)​ រកឃេីញនៅវេលាម៉ោង​ ០៧:២៥នាទីព្រឹក​ នៅចំណុចខាងជេីងឃ្លោងព្រែកដងនង្គ័ល​ ចម្ងាយប្រម៉ាណ ៣០០ម៉ែត្រ។
​  ៣.ឈ្មោះ​ ណាំ​ ធារី​ ភេទស្រី​ អាយុ​ ៣៨ឆ្នាំ​ ត្រូវជាម្ដាយ​ (ស្លាប់)​ រកឃេីញ​ នៅវេលាម៉ោង​ ០៧:៤០​នាទីព្រឹក​ នៅចំណុចខាងជេីងប៉ុស្តិ៍ព្រែកអូរក្រសារ​ ចម្ងាយប្រម៉ាណ​ ២០០ម៉ែត្រ​។
-សាក​​​សពជនរងគ្រោះ​ទាំង​ ៣នាក់ ត្រូវបានកម្លាំងយើងប្រគល់ជូនទៅកំលាំងជំនាញនៃអធិការក្រុងកែប រួមទាំងគ្រូពេទ្យធ្វើកោសល្យវិច្ច័យរួចប្រគលជូនគ្រួសារសពដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។






Sunday, 17 May 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនអ្នកទស្សនា: Views


ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជាលើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។

យោងតាមរបាយការណ៍ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កលក្ខណៈឱ្យនិស្សិត និងសិស្សនគរបាល បានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពស្របតាមលក្ខណៈបច្ចេកទេស។

ឯកឧត្តមប្រធានបណ្ឌិត្យសភា បានបន្តថា ក្នុងដំណើរការដំបូង មានកីឡាករ កីឡាការិនី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ បានស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេសសរុបចំនួន ២៥២នាក់ (នារី ១២៥នាក់)។ តាមរយៈការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការបានជ្រើសរើសបេក្ខជនឆ្នើមបានចំនួន ៧២នាក់ (នារី ៣២នាក់) ដោយបែងចែកជា ៣ប្រភេទវិញ្ញាសា រួមមាន៖ ទី១. ការប្រកួតជាក្រុមបុរស-នារី ចំនួន ៥៦នាក់ (នារី ២៤នាក់) ដោយបែងចែកជា ៨ក្រុម ទី២. ការប្រកួតឯកត្តជនបុរស (កីឡាករ ៨នាក់)។ ទី៣ ការប្រកួតឯកត្តជននារី (កីឡាការិនី ៨នាក់)។

ចំពោះវិញ្ញាសាប្រកួតវិញ ត្រូវបានរៀបចំឡើងចំនួន ១៩ឧបសគ្គ តម្រូវឱ្យបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ដោយប្រើប្រាស់កាយសម្បទារឹងមាំ ភាពវៃឆ្លាត ការគោរពវិន័យ ការសម្រេចចិត្តក្នុងស្ថានភាពលំបាក និងការទទួលខុសត្រូវខ្ពស់។ ឧបសគ្គទាំងនោះ រួមមាន៖ របាំងទាប កៅអីបង្អែកវែង តុវែង បង្អួច ជណ្តើរយោល ជញ្ជាំងមានបំពង់ទីប ស្ពានយោល ជណ្តើរស្វា បន្លាលួស ស្នួខ្សែពួរ ស្នួឆ្លងអគារ រថយន្តក្រុង ខ្សែពួរផ្លោះអូរ ផ្ទះសិប្បនិម្មិត ខ្សែកាបទោល ខ្សែកាបភ្លោះ ការដោះរៀបអាវុធ AK-47 ខ្សែកាបស្រប និងវិញ្ញាសាចុងក្រោយគឺ ការសម្រូតខ្សែរ៉តរំលងស្រះ។

ចំពោះលទ្ធផល គណៈកម្មការប្រកួត បានជម្រុះយកតែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដោយកីឡាករឆ្នើមទាំងបីចំណាត់ថ្នាក់នេះ ទទួលបានពាននិងរង្វាន់លើកទឹកចិត្ត រួមមាន៖ ទីមួយ. ការប្រកួតជាក្រុមបុរស-នារី ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា៣លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា២លានរៀល លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា១លានរៀល រីឯក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ នឹងទទួលបានថវិកា ៥០ម៉ឺនរៀលក្នុង១ក្រុម។

ចំណែកទី២ គឺការប្រកួតឯកត្តជនបុរស ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា១លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា៨០ម៉ឺនរៀល  លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា៥០ម៉ឺនរៀល។ រីឯកីឡាករដែលមិនទទួលបានចំណាត់ថ្នាក់ នឹងទទួលបានថវិកា ២០ម៉ឺនរៀល។ ៣.ការប្រកួតឯកត្តជននារី ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា១លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា៨០ម៉ឺនរៀល  លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា៥០ម៉ឺនរៀល។ រីឯកីឡាករ ដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ២០ម៉ឺនរៀល។

ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងនូវការអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករកីឡា កីឡាការិនី ដែលទទួលបានជ័យលាភី ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ ដោយឡែក សម្រាប់កីឡាករ កីឡាការិនី ដែលមិនទាន់ទទួលបានជ័យលាភី ឯកឧត្តមអភិសន្តិបណ្ឌិត បានដាស់តឿនមិនឱ្យមានការបាក់ទឹកចិត្តឡើយ ពោលគឺត្រូវសិក្សាស្វែងយល់បទពិសោធពីការប្រកួត និងពិនិត្យរាល់ចំណុចខ្វះខាតរបស់ខ្លួន ដើម្បីយកទៅកែខៃ វាយតម្លៃ និងបង្កើនការហ្វឹកហាត់បន្ថែមទៀត សំដៅត្រៀមខ្លួនដណ្តើមជោគជ័យក្នុងការប្រកួតព្រឹត្តិការណ៍ក្រោយៗទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការប្រកួតនេះ កីឡាករ កីឡាការិនី នឹងមានឱកាសចូលរួមការប្រកួតក្នុងកម្រិតប្រហាក់ប្រហែលគ្នានេះ ក្នុងវិស័យកងទ័ព ដែលរៀបចំដោយក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃនាពេលខាងមុខ។ ដូច្នេះ គុណផលដែលសម្រិតសម្រាំង និងទទួលបាននាឱកាសនេះ គឺពិតជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានភាពរឹងមាំ ម៉ឺងម៉ាត់ និងទាន់សម័យ សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិ សន្តិសុខសង្គម និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងរម្លឹកដោយក្តីក្តុកក្តួល និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និងវីរនគរបាលជាតិគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងបូជាជីវិត ដើម្បីបុព្វហេតុការពារមាតុភូមិ ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា ក្នុងពិធីដ៏ឡារិកនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ព្រមទាំងបានអញ្ជើញទស្សនាការសម្តែងក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗរបស់និស្សិតនគរបាល យ៉ាងរស់រវើក និងប្រកបដោយភាពម៉ឺងម៉ាត់ ដែលក្បួនព្យុហយាត្រាមានចំនួន៨ផែន ទី១ ផែនកាន់ទង់ជាតិ ទី២ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី៤ ទី៣ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី៣ ទី៤ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី២ ទី៥ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី១ ទី៦ ផែនអន្តរាគមន៍ប្រដាប់ដោយអាវុធ AK-47 ទី៧ ផែននារីក្នុងឯកសណ្ឋានហ្វឹកហាត់ ប្រដាប់ដោយអាវុធ AK-47 និងទី៨ ផែនបុរសក្នុងឯកសណ្ឋានហ្វឹកហាត់ប្រដាប់ដោយអាវុធ AK-47៕













Friday, 15 May 2026

ឯឧត្តម វ៉ាង វិនពីន (Wang Wenbin )​ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ច និងសម្ដែងការគួរសម

ចំនួនអ្នកទស្សនា: Views


ខេត្តកែប៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប។


ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកែប ក្នុងភាពស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញការអភិវឌ្ឍលើវិស័យនានា រវាងភាគីទាំងពីរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកែប ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តកែប និងបានសម្តែងការគាំទ្រចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕







Thursday, 14 May 2026

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ (CIFF 360) ត្រូវបានប្រារព្ធឡើង នៅរមណីយដ្ឋាន កែបវែស ក្នុងខេត្តកែប

ចំនួនអ្នកទស្សនា: Views

 


ខេត្តកែប៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយគឺមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ឬ CIFF 360 នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ទៅនៅក្នុងក្រុងចំនួនពីរ គឺក្រុងកំពត និងក្រុងកែប ជាមួយនឹងកម្មវិធីសម្បូរបែប។ សម្រាប់ខេត្តកែប មហោស្រពភាពយន្ត ចាប់ផ្តើម ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេន រមណីយដ្ឋាន កែបវែស ដែល ព្រឹត្តិការណ៍នេះមានគោលបំណង លើកកម្ពស់វិស័យភាពយន្ត និងការអភិរក្សធនធានសមុទ្រក្នុងខេត្តកែប ឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ និងរួមចំណែកដល់វិស័យទេសចរណ៍ និងបរិស្ថានខេត្តកែបផងដែរ។

  នៅក្នុងសុន្ទរកថាបើក របស់លោក ប៊ុន យោង អភិបាលរងខេត្ត តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ បានសង្កត់ធ្ងន់ថា ខេត្តកែបមិនត្រឹមតែជាតំបន់ទេសចរណ៍សម្រាកកាយកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈមហោស្រព CIFF 360  ដែលធ្វើការចាក់បញ្ចាំងរយៈពេល៤ថ្ងៃនៅលើទឹកដីខេត្តកែបនេះ នឹងជួយបង្កើនការយល់ដឹងអំពី៖ ការបង្ហាញភាពយន្តជាតិ និងអន្តរជាតិ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ, ការពិភាក្សាពីសិល្បៈភាពយន្ត ដើម្បីផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយ ជាពិសេស ការលើកកម្ពស់ការយល់ដឹង ពីការអភិរក្សធនធាន សមុទ្រ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខេត្ត។ លោកអភិបាលរងបន្ថែមថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលបុប្ផាណា (Bophana Center) គណៈកម្មការភាពយន្តកម្ពុជា (CFC) និងមានការចូលរួមពីបុគ្គលសំខាន់ៗដូចជា លោក Cédric Eloy នាយកមហោស្រព, លោក Peter Bronger អគ្គលេខាធិការសិល្បៈសម្រាប់ខេត្តកែប និងលោក Jef Moons អគ្គនាយកក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ។ តាមរយៈមហោស្រពនេះ លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា នឹងជួយជំរុញឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ និងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច-សង្គមរបស់ខេត្តទៅកាន់ពិភពលោក៕
អត្ថបទ​៖​ លោក​ ជិន​ សុផុន​
📸​ ៖​ លោក​ ម៉ាន សើហ្វុីរីន
​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​







Monday, 11 May 2026

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ រំពឹងផលិតផលត្រីខ និងទឹកត្រី របស់ខេត្តកែបអាចជំនួសផលិតផលនាំចូល ខណៈរោងចក្រសម្រេចការសាងសង់បានជាង៦០%

ចំនួនអ្នកទស្សនា: Views


ខេត្ត​កែប៖ រាប់ជាគម្រោងវិនិយោគដំបូងមួយនៅកម្ពុជា ដែលផ្តោតលើការផលិតត្រីខកំប៉ុង និងទឹកត្រីក្នុងទ្រង់ទ្រាយឧស្សាហកម្ម ខណៈរោងចក្ររបស់ក្រុមហ៊ុន សាន់ សៃ ឯ.ក កំពុងដំណើរការសាងសង់នៅលើទឹកដីខេត្តកែប និងសម្រេចបានជាង៦០ភាគរយហើយ។ ក្រោយដំណើរការ រោងចក្រនេះនឹងមានតម្រូវការត្រីទឹកប្រៃ និងត្រីទឹកសាបរាប់តោនក្នុងមួយថ្ងៃ ដើម្បីផលិតត្រីខកំប៉ុង និងទឹកត្រី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។


ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងពង្រីកសមត្ថភាពផលិត ដើម្បីជំរុញផលិតផលក្នុងស្រុកឱ្យកាន់តែមានសក្តានុពលប្រកួតប្រជែងលើទីផ្សារ។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សារីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែឧសភានេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកែប មានប្រសាសន៍ថា ស្របពេលកម្លាំងពហិកាភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស លែងប្រើប្រាស់ផលិតផលប្រទេសថៃ ផលិតផលក្នុងស្រុកដែលផលិតដោយកូនខ្មែរ ប្រើវត្ថុធាតុដើមខ្មែរ កំពុងជំនួសផលិតផលទាំងនោះ ជាមួយគ្នានេះខេត្តកែបក៏នឹងមានម៉ាកយីហោត្រី ខ និងទឹកត្រី ដាក់លក់លើទីផ្សារឆាប់ៗខាងមុននេះផងដែរ។

លោក ហ៊ឹម ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន សៃសាន់ អុីនវេសម៉ិន ឯ.ក បានអោយដឹងថា នេះជាការសម្រេចចិត្តដោយមិនស្ទាក់ស្ទើ របស់លោកអគ្គនាយកក្រុមហ៊ុន ក្នុងការបោះទុនវិនិយោគផលិតត្រីខ និងទឹកត្រីនេះឡើង ក្នុងន័យខ្មែរផលិត ដើម្បីខ្មែរ និងដើម្បីជីវភាពពលរដ្ឋខ្មែរ។ លោកថា ស្របពេលប្រជាពលរដ្ឋយើងពហិកាមិនប្រើផលិតផលប្រទេសថៃ តើយើងមានអ្វីសម្រាប់ជំនួស នេះជាហេតុផលដែលក្រុមហ៊ុនសម្រេចបង្កើតរោចក្រផលិតត្រី ខ និងទឹកត្រីនេះឡើង។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ បានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុង និងទឹកត្រី ក្រោមទំហំទុនវិនិយោគ ៧ លានដុល្លារ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅ ក្រៅតែពីផ្តល់ឱកាសការងារជាង២០០កន្លែងដល់ពលរដ្ឋ ក្រុមហ៊ុនក៏មានតម្រូវការខ្ពស់ដែរក្នុងការប្រមូលទិញត្រីពីប្រជានេសាទទាំងត្រីទឹកសាប និងត្រីទឹកប្រៃ ដូចជាត្រីកាម៉ុង ត្រីគួន ត្រីកាកឺមជាដើម៕