ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ:ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ,ជ,ស,ស,កែប=លោកវរៈសេនីយ៍ទោ ទេព ដូរសំណាង មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរៈសេនាតូចលេខ៤៣០ប្រចាំខេត្តកែប បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលព្រែកអូរក្រសារ បានសហការជាមួយគ្រួសារជនរងគ្រោះ ស្វែងរកឃេីញសាកសពជនរងគ្រោះដែលបានលិចទូកចំនួន ៣នាក់
១.ឈ្មោះ ងាប រិន ភេទប្រុស អាយុ ៧ឆ្នាំ (ស្លាប់) រកឃេីញនៅវេលាម៉ោង ០៦:៤៥នាទីព្រឹក
នៅចំណុចខាងត្បូងឃ្លោងព្រែកសរសៀ ចម្ងាយប្រម៉ាណ៥០០ម៉ែត្រ។
២.ឈ្មោះ ងាប មិន ភេទប្រុស អាយុ ១០ឆ្នាំ (ស្លាប់) រកឃេីញនៅវេលាម៉ោង ០៧:២៥នាទីព្រឹក នៅចំណុចខាងជេីងឃ្លោងព្រែកដងនង្គ័ល ចម្ងាយប្រម៉ាណ ៣០០ម៉ែត្រ។
៣.ឈ្មោះ ណាំ ធារី ភេទស្រី អាយុ ៣៨ឆ្នាំ ត្រូវជាម្ដាយ (ស្លាប់) រកឃេីញ នៅវេលាម៉ោង ០៧:៤០នាទីព្រឹក នៅចំណុចខាងជេីងប៉ុស្តិ៍ព្រែកអូរក្រសារ ចម្ងាយប្រម៉ាណ ២០០ម៉ែត្រ។
-សាកសពជនរងគ្រោះទាំង ៣នាក់ ត្រូវបានកម្លាំងយើងប្រគល់ជូនទៅកំលាំងជំនាញនៃអធិការក្រុងកែប រួមទាំងគ្រូពេទ្យធ្វើកោសល្យវិច្ច័យរួចប្រគលជូនគ្រួសារសពដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។








0 Comments:
Post a Comment