សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Tuesday, 30 December 2025

សេចក្តីប្រកាសព័ត៌មាន

ចំនួនអ្នកទស្សនា: Views




លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ 
  
នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ 

នាងខ្ញុំសូមជម្រាបថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ដូចដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២៥














ថ្នាក់ដឹកនាំខេត្ត និងក្រសួង​ព័ត៌មាន​ ជំរុញមន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការផលិតមាតិកា ពិសេសលើវិស័យទេសចរណ៍

ចំនួនអ្នកទស្សនា: Views




កែប៖ ថ្នាក់ដឹកនាំទទួលបន្ទុកវិស័យព័ត៌មាន ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានជំរុញអោយមន្ទីរព័ត៌មានខេត្តកែប ពង្រឹងប្រសិទ្ធភាពការងារផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មាន បន្ថែមទៀត ជាពិសេសការផលិតមាតិកាគាំទ្រលើវិស័យទេសចរណ៍ខេត្ត ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាពអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរ​ព័ត៌មាន​ខេត្តកែប-ខេត្តកំពត តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក ប៊ុន យោង អភិបាលរងខេត្ត ទទួលបន្ទុកវិស័យព័ត៌មាន តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។

ថ្លែងក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្ត បានមានប្រសាសន៍ ដោយជំរុញអោយមន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការងារស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការបង្កើនការផលិតមាតិកាព័ត៌មាន និងវីដេអូអោយបានច្រើន មានគុណភាព និងទាន់សម័យ សំដៅគាំទ្រ​ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប អោយកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរជាតិ បរទេស តបទៅតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំអោយមន្ទីរព័ត៌មាន បន្តយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយអំពីខេត្តកែប ជាពិសេសប្រភេទព័ត៌មានក្លែងក្លាយដោយត្រូវដាក់ចេញវិធានការឆ្លើយតបភ្លាមៗ។

ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តកែប និងខេត្តកំពត បានលើកឡើងដែរថា មន្ទីរព័ត៌មានខេត្ត ត្រូវបន្តអនុវត្តតួនាទីជាសេនាធិការ អោយរដ្ឋបាលខេត្ត និងក្រសួងព័ត៌មាន ក្នុងការតភ្ជាប់ព័ត៌មានរវាងប្រជាពលរដ្ឋ ជាមួយថ្នាក់ខេត្ត និងថ្នាក់ក្រសួង អោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍អោយពង្រឹងតួនាទី និងសមត្ថភាពរបស់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធានាគុណភាពការងារ ស្របតាមទិសដៅ និងការចង់បានរបស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហានានាដែលបានកើតឡើងតាមបណ្តាញផ្សាព្វផ្សាយ ដើម្បីធានាទំនុកចិត្តដល់ប្រជាពលរដ្ឋ។

យ៉ាងណាថ្នាក់ដឹកនាំទាំងពីរ ក៏កោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តខិតខំអនុវត្ត និងសម្រេចបានផ្លែផ្កានាពេលកន្លងមកនេះ និងបន្តជំរុញអោយមន្រ្តីគ្រប់ថ្នាក់នៃមន្ទីរព័ត៌មាន ខិតខំបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ។
អត្ថបទ​៖​ លោក​ ង៉ុង​ សាន់​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​









Sunday, 28 December 2025

សេចក្តីប្រកាសព័ត៌មាន

ចំនួនអ្នកទស្សនា: Views


 រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន | គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា។


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ

ចំនួនអ្នកទស្សនា: Views

 

(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។

ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។

ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលីផងដែរ៕

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្នុង ការការពារបូរណភាពទឹកដីកម្ពុជា ពីការ រំលោភបំពានយ៉ាងគឃ្លើនរបស់ កងកម្លាំងប្រដាប់អាវុធថៃ

ចំនួនអ្នកទស្សនា: Views

 

កម្លាំង កងរាជអាវុធហត្ថ ខេត្ត សៀមរាប បន្តចូលរួមជាមួយ"មត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សង្គ្រោះបន្ទាន់ ជួយលើក និងរៀបចំសម្ភារៈ ជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្ត សៀមរាប នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្នុង ការការពារបូរណភាពទឹកដីកម្ពុជា ពីការ រំលោភបំពានយ៉ាងគឃ្លើនរបស់ កងកម្លាំងប្រដាប់អាវុធថៃ។









លោក គង់ សារិទ្ធិ ប្រគល់អំណោយមូលនិធិសមាគម IPA និងសប្បុរសជន ជូនរដ្ឋបាលខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក គង់ ធី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បាននាំយកអំណោយ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងសប្បុរសជន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងជួរមុខ និងជនភៀសសឹក។

អំណោយ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹកសឹក” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងសប្បុរសជន ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ បានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង នាឱកាសនោះរួមមាន៖ ថ្នាំពេទ្យនិងបរិក្ខាពេទ្យ ចំនួន ៨កេស, ម៉ាសការពារសារធាតុពុល ចំនួន ២០០ម៉ាស, ទឹកបរិសុទ្ធ ចំនួន ២០០យួរ, មីខ្លាឃ្មុំក្រហម ចំនួន ១០កេស, ទឹកផ្លែឈើ ចំនួន ១០កេស, ទឹកបរិសុទ្ធវីតាល់ ចំនួន ១០កេស, កាហ្វេ ចំនួន ១កេសធំ និងនំ ចំនួន ២កេសធំ៕










Thursday, 25 December 2025

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី៣ បានបន្តចាប់ផ្តើមហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស លើកទី៣ នៅថ្ងៃស្អែក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅវេលាម៉ោង ១០៖០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។

នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕