សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Friday, 6 February 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ត្រៀមគោរពរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តី ក្នុងពិធីបិទនៅរសៀលនេះ!

ចំនួនអ្នកទស្សនា: Views

 

បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាត នារសៀលថ្ងៃដដែលនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាពចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើ ដំណោះស្រាយនានា ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឯកឧត្តម បានណែនាំឱ្យបន្តអញ្ជើញវាគ្មិនសំខាន់ៗ និងជ្រើសរើសប្រធានបទល្អៗ សម្រាប់សន្និបាតឆ្នាំបន្តបន្ទាប់ទៀត។

នាឱកាសបូកសរុបលទ្ធផលសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការតម្រង់ទិសបន្ថែមជូនអង្គសន្និបាត លើប្រធានបទពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ការបង្ការ ទប់ស្កាត់និងការបង្ក្រាបក្រុមក្មេងទំនើង ការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់ឯកសារអត្ដសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ការគ្រប់គ្រងវត្ដមានជនបរទេសនៅកម្ពុជា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងយុទ្ធសាស្ត្រអភិវឌ្ឍតាមតំបន់ជាប់ព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការតម្រង់ទិស បន្ថែមជូនអង្គសន្និបាត លើការងារពាក់ព័ន្ធការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម ការលើកកម្ពស់ស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ក្នុងគ្រាអាសន្ន ការសម្រុះសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ការគ្រប់គ្រងនិងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុនៅរដ្ឋបាល
ថ្នាក់ក្រោមជាតិ។
ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំអង្គសន្និបាត ត្រៀមលក្ខណៈត្រងត្រាប់ស្ដាប់ និងកត់ត្រាទុក បទបញ្ជា គោលការណ៍ណែនាំ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅរសៀលនេះ៕
















0 Comments:

Post a Comment