សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Tuesday, 17 March 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអាជ្ញាធរ និងស្នើគ្រប់តួអង្គក្នុងសង្គម រួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

ចំនួនអ្នកទស្សនា: Views


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស មានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គម ត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋាន បានវាយលុកនិងបង្ក្រាបសំបុកបទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី បានជាច្រើនករណី ក្នុងនោះ បទល្មើសជួញដូរមនុស្ស ត្រូវបានបង្ក្រាប ទន្ទឹមគ្នានឹងប្រសិទ្ធភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្ស ជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ មានចំនួន ២៧២ករណី ក្នុងនោះ អំពើជួញដូរមនុស្ស មាន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩នាក់ មានជនរងគ្រោះ ៦០៩នាក់ (អនីតិជន សរុប ៦០នាក់)៕


















Thursday, 12 March 2026

IPA នឹងចូលរួមផ្សព្វផ្សាយច្បាប់ និងយន្តការដោះស្រាយវិវាទរបស់ក្រសួងយុត្តិធម៌

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងច្បាប់។

កិច្ចពិភាក្សានេះ បានផ្តោតលើគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖
ទី១. ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៖ បង្កើនកិច្ចសហការក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិនានារបស់ក្រសួងយុត្តិធម៌ ឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់សាធារណជន។

ទី២. ការជំរុញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។

តាមរយៈកិច្ចជំនួបនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានអង្គភាពសារព័ត៌មានជាសមាជិក ជាច្រើន នឹងក្លាយជាស្ពានចម្លងព័ត៌មានដ៏សំខាន់ក្នុងការនាំយកព័ត៌មានផ្លូវការពីក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ IPA ដែលបានអញ្ជើញចូលរួមក្នុងកិច្ចជំនួបនេះ រួមមាន៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាល និងលោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)៕




សមិទ្ធផលថ្មីស្រឡាងស្ពានបេតុងមួយខ្សែនិងលេចរូបរាងស្ថិតនៅ ភូមិស្ទឹងកែវ ព្រំប្រទល់ភូមិថ្មីស្រុកទឹកឈូខេត្តកំពត

ចំនួនអ្នកទស្សនា: Views


កំពត:នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ខែមិនាឆ្នាំ២០២៦នេះឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពតនិងឯកឧត្តម បណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយរិទ្ធី សែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ បានគោរពអញ្ជើញចូលរូមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុងដែលស្ថិតនៅភូមិសាស្ត្រព្រំប្រទល់រវាងឃុំស្ទឹងកែវនិងឃុំថ្មីស្រុកទឹកឈូខេត្តកំពត។
ក្នុងពិធីនេះ ឯកឧត្តម ម៉ៅធនិនអភិបាលខេត្តកំពតបានលើកឡើងថា:រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវ៉ៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតែងតែគិតគួនិងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខប្រជាពរដ្ឋក៏ដូចជាតម្រូវការរបស់ពលរដ្ឋពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័នៅតាមទីជនបទនិងតាមដាច់ស្រយ៉ាលនាៗដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើរដំនើរក៏ដូចជាការដឹកកសិផលផ្សេងៗរបស់ប្រជាពរដ្ឋតាមតម្រូវការចាំបាច់ក៏ដូចជាការលំបាករបស់ប្រជាពរដ្ឋ។
សមិទ្ធផលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាពេលនេះដែលបើកការដ្ឋានមានប្រវ៉ែង៦០ម៉ែត ទទឹង៨ម៉ែតរូមជាមួយផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ ម៉ែត្រ (សងខាងក្បាលស្ពាន) ទទឹង ៧ ម៉ែត្រ និងកម្រាស់ ០,២ ម៉ែត្រ។ការសាងសង់ស្ពាននេះដែរគឺទទូលសាងសង់ដោយបញ្ជារការដ្ឋានវិស្វកម្មកងទព័ជើងគោក។
សូមបញ្ជាក់ផងដែរថាបើតាមអភិបាលស្រុកទឹកឈួ លោក អឹម ចន្ទ័សោធន់បានមានប្រសាសថា!ចំពោះសមិទ្ធផលថ្មីស្រឡាងស្ពានមួយនេះអ្នកទទូលផលផ្ទាល់មានចំនួន១២ភូមិនិង៣ឃុំគ្រូសារ២,៨៨០គ្រូសារ មានប្រជាពលរដ្ឋពលរដ្ឋចំនួន ១២,២៥១នាក់ដែលភាគច្រើនប្រកបមុខរបរដាំដំណានិងធ្វើរស្រែជាដើម ។រាយការណ៍ ដោយលោក ថី សៅ ភ្នាក់ងារទូរទូស្តិ៍ ប៊្រីកឃីង ធីវីអនឡាញ ប្រចាំខេត្តកំពត៕















Monday, 9 March 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌

ចំនួនអ្នកទស្សនា: Views



ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។

ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យ មានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាល ឱ្យមានគុណភាពស្តង់ដារ។ ជាមួយគ្នានេះ សាលាក៏បានរៀបចំចងក្រងនូវកម្មវិធីសិក្សា និងមេរៀនយ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភាពជាក់ស្តែងនៃសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ក្នុងការឈ្វេងយល់ឱ្យបានឆាប់រហ័ស និងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិ និងសមត្ថភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្ស និស្សិតមួយចំនួន ទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជឿនលឿន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងជឿជាក់ថា ផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់មកនេះ ក្នុងរយៈពេលប្រហែល ៥ឆ្នាំ ទៅមុខទៀត ការធ្វើទំនើបកម្មលើការបណ្តុះបណ្តាល និងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ នឹងបង្កើនជ័យលាភីសិស្ស និស្សិត កាន់តែមានគុណភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការនៃស្នងការដ្ឋានរាជធានី ខេត្ត បង្កើនការធ្វើបទបង្ហាញតម្រង់ទិសដល់សិស្ស និស្សិត ដែលជាប់និងត្រៀមទៅបំពេញការងារនៅតាមអង្គភាពចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះ យល់ច្បាស់ពីចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បាន ចេះរបៀបរបបធ្វើការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តបេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួន ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមពាក្យស្លោក “បណ្ដុះបណ្ដាលមានគុណភាព គឺកសាងកម្លាំងមានសមត្ថភាព”។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តផែនការបណ្ឌិត្យសភាឌីជីថល ឱ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើប ដោយបញ្ចូលបច្ចេកវិទ្យា នវានុវត្តន៍ និងចំណេះដឹងឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងបញ្ហាសន្តិសុខក្នុងយុគសម័យថ្មី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជ័យលាភីដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនាឱកាសនោះ រួមមាន៖ និស្សិត នាយនគរបាលបន្តវេន និងមន្ត្រីពន្ធនាគារ ថ្នាក់បរិញ្ញាបត្រ ចំនួន ២០៧នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ចំនួន ១០០នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សិស្ស និស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញឯកទេសដែលទទួលបាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងអង្គភាព ដោយតម្កល់ស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ទន្ទឹមនឹងនេះ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងច្បាប់រដ្ឋ ដើម្បីក្លាយជាមន្ត្រីគំរូ ដែលប្រជាពលរដ្ឋទុកចិត្ត ព្រមទាំងត្រូវបន្តស្វ័យសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធពីរៀមច្បងឥតឈប់ឈរ ដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្ស ដែលមានតម្លៃសម្រាប់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕












Saturday, 7 March 2026

ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា!

ចំនួនអ្នកទស្សនា: Views





នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ការបង្រ្កាបករណីទាំង០២រួមមាន ៖

-កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាម និងរងការខូចខាត នៅចំណុច ក្បែរវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ២០ និង ៥៨ នាទីឈានដល់ការឃាត់ខ្លួនបានក្មេងទំនើង០១នាក់ មានឈ្មោះ ឈ្មោះ ផាន ភី ហៅ ឆាយ ឬ ម៉ាប់PB ភេទប្រុស អាយុ១៩ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

-កាលពីវេលាម៉ោងប្រមាណ ០៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ទៅលើម៉ូតូ០២គ្រឿង របស់ជនរងគ្រោះ បណ្តាលឲ្យដួល រួចជនសង្ស័យ បានយក ដាវ កាំបិត និងដំបង មកកាប់ និងវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យរងបួស ស្មា ខ្នងដៃ និងជើង យ៉ាងធ្ងន់ធ្ងរ ហើយក៏បន្ត វាយ កាប់ និងលួចយកស្លាកលេខម៉ូតូ របស់ ជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុច ផ្លូវបេតុង ក្បែរវត្តសែន សុខ ភូមិសែនសុខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ០៩និង៣០នាទី បានធ្វើការចាប់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខ សែម ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ រ៉េត ម៉ុង ហេង ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។